Everton ប្រកាស Lampard ជាអ្នកចាត់ការថ្មីផ្លូវការ
លោក Frank Lampard ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីផ្លូវការរបស់ Everton លើកិច្ចសន្យា២ឆ្នាំកន្លះ។
បុរសវ័យ៤៣ឆ្នាំត្រូវបានជ្រើសរើសជំនួសតំណែងលោក Rafael Benitez ដែលត្រូវបានបណ្ដេញចេញនៅដើមខែនេះ ក្រោយឈ្នះតែ១លើកក្នុងចំណោម១៣ប្រកួត។
នេះជាការងារដំបូងរបស់លោក Lampard ចាប់តាំងពីអស់កៅអីនៅ Chelsea។
ប្រកួតដំបូងរបស់លោកនឹងកើតឡើងនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ដោយត្រូវប៉ះ Brentford ក្នុងជុំទី៤ ពានរង្វាន់ FA Cup នៅដីខ្លួនឯង៕