
លោក Mauricio Pochettino ត្រៀមនាំយកអតីតកូនក្រុមខ្លួនម្នាក់ទៅ PSG
យោងតាមសារព័ត៍មានGOAL បញ្ជាក់បានថា Paris Saint-Germain កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់Tottenham Hotspurs គឺTanguy Ndombele ក្នុងលក្ខខ័ណ្ឌខ្ចីជើង។
Ndombele បានចំណាយពេលពីររដូវកាលកន្លះចុងក្រោយជាមួយ Spurs ដោយដំបូងគេបានផ្ទេរចេញពី Lyon ក្នុងតម្លៃកំណត់ត្រាក្លឹប54 លានផោន នៅរដូវក្តៅឆ្នាំ 2019 ។
កីឡាករសញ្ជាតិបារាំងរូបនេះបានរួមរស់ជាមួយក្លឹបនឹងលេងបានជាប់លាប់អំឡុងលោក Pochettino ដឹកនាំហើយពេលនេះ Ndombele ត្រូវបានក្លឹបនៅ Ligue 1 ចាប់អារម្មណ៍យកទៅចូករួមក្នុងខែនេះជាមួយ PSG ដែលលោក Pochettino កំពុងតែដឹកនាំ ៕
អត្ថបទ ៖ Monsoon