Frank Lampard ប្រជែងជាមួយ John Terry ដើម្បីឡើងមកកាន់ Premier League
Astonvilla និង Derby County តើក្រុមមួយណាជាអ្នកមានឪកាសឡើងមកកាន់ក្របខណ្ឌ Premier League នៅរដូវកាលក្រោយនេះ?
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ពិតណាស់ ការប្រជែងគ្នាសម្រាប់ក្រុមនៅក្របខណ្ឌ League Championship កំពុងតែមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែ Derby County បានធ្លាក់ចេញពីក្របខណ្ឌ Premier League អស់រយៈពេល១២ឆ្នាំទៅហើយ គ្រាលនោះក្រោមដឹកនាំដោយគ្រូបង្វឹក Paul Jewell ជនជាតិអង់គ្លេស។ ក្រោយមកនៅពេលដែលកីឡាករ Frank Lampard បានចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ពោលគឺនៅថ្ងៃទី ៣១ ខែឧសភា ២០១៨ Lampard ត្រូវបានគេតែងតាំងជាគ្រូបង្វឹកក្រុម Derby County ហើយក្នុងរយៈតែ១ឆ្នាំប៉ុណ្ណោះ Derby County បានវិវត្តន៍ខ្លួនលឿនមែនទែន រហូតបិះតែមានសិទ្ធឡើងមកកាន់ក្របខណ្ឌ Premier League ស្វ័យប្រវត្តិទៅហើយ តែសោកស្តាយបញ្ចប់រដូវកាលបានត្រឹមតែចំណាត់ថ្នាក់លេខ៦ ដោយត្រូវប្រកួតក្នុងវគ្គ Play off ជាមួយ Leeds United ហើយទីបំផុតក៏ទទួលបានជោគជ័យលើក្រុម Leeds តែអ្វីដែលសំខាន់នោះគឺ ត្រូវប្រកួតមួយលើកចុងក្រោយទៀត ជាមួយនិងក្រុមដែលទើបតែ Play off ឡើងដូចគ្នា គឺក្រុម Astonvilla ដោយប្រកួត Play off ឈ្នះ West Bromwich Albion។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា Derby County ឋិតក្រោមការដឹកនាំដោយលោក Frank Lampard ខណៈដែលក្រុម Astonvilla ដឹកនាំដោយលោក Dean Smith ដែលមានជំនួយការជាអតីតកីឡាករ Chelsea ដូចគ្នា John Terry ដែលពួកគេគឺជាមិត្តភ័ក្រ្តជិតស្និទ្ធនឹងគ្នា ហើយការប្រកួតរវាងក្រុមទាំង២ គឺ Astonvilla និង Derby County នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ២០១៩ ខាងមុននេះហើយ ហើយរវាងក្រុមទាំង២នេះអ្នកណាឈ្នះនិងមានសិទ្ធឡើងមកកាន់ក្របខណ្ឌ Premier League ជាមួយនិងក្រុម Norwich City រួមទាំងក្រុម Sheffield United ផងដែរ៕