Man City អាចនឹងប៉ះក្រុមមកពីម៉ិកស៊ីកូ ឬជប៉ុននៅ FIFA Club World Cup
Manchester City នឹងត្រូវជួបជាមួយ Club Leon របស់ម៉ិកស៊ីកូ ឬ ក្រុមជប៉ុន Urawa Reds ក្នុងការប្រកួត FIFA Club World Cup។
Man City បានទទួលសិទ្ធិជាលើកដំបូងបន្ទាប់ពីឈ្នះពានរង្វាន់ Champions League 2022-23 ហើយចាប់ផ្តើមយុទ្ធនាការរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Club Leon ជាម្ចាស់ជើងឯក Concacaf ហើយ Urawa Reds របស់ជប៉ុនបានឈ្នះពានរង្វាន់ AFC Champions League ។
ការប្រកួតធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ចន្លោះថ្ងៃទី ១២-២២ ខែធ្នូ ដោយមាន ៧ ក្រុមចូលរួម៕