
គ្រូអារ៉ាប៊ីសាអ៊ូឌីតឈប់ពីតំណែងដើម្បីទៅធ្វើគ្រូបង្គោលក្រុមនារីបារាំងលេង World Cup
លោក Herve Renard បានត្រលប់ទៅប្រទេសបារាំងវិញដើម្បីធ្វើជាគ្រូបង្គោលក្រុមនារីរបស់បារាំងចូលរួមការប្រកួតបាល់ទាត់នារីពិភពលោកក្នុងខែកក្កដា។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា “៖ លោក Renard បានទទួលការអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) ហើយបានសម្តែងចំណាប់អារម្មណ៍យ៉ាងស្មោះស្ម័គ្រចំពោះឱកាសនេះ។ យើងបានទទួលដំណឹងនេះប្រហែល៤ថ្ងៃមុនការប្រមូលផ្តុំក្រុមជម្រើសជាតិ ហើយក៏ទទួលបាន លិខិតមួយច្បាប់ពី FFF។ បន្ទាប់ពីការពិភាក្សា យើងបានសម្រេចចិត្តទទួលយកសំណើនេះ។”
បន្ទាប់ពីក្រុមអារ៉ាប៊ីសាអូឌីតបានចាញ់ក្រុមបូលីវីក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃទី២៨ ខែមីនា លោក Renard បានប្រកាសលាគ្នាថា “៖ខ្ញុំចង់អរគុណអ្នកគ្រប់គ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលតែងតែគាំទ្រខ្ញុំអស់រយៈពេល៤ឆ្នាំមកហើយ។ ខ្ញុំគិតថាខ្ញុំបានធ្វើអស់ពីសមត្ថភាព។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ពេលវេលាដ៏អស្ចារ្យនេះ។”
ក្នុងការប្រកួតវគ្គចែកពូលបុរស World Cup 2022 នៅកាតារ អារ៉ាប៊ីសាអ៊ូឌីត បានបើកឆាកឈ្នះអាហ្សង់ទីន តែចាញ់២ប្រកួតបន្ទាប់ ហើយធ្លាក់ត្រឹមវគ្គចែកពូលនេះ៕