ស៊ុតគ្នាយ៉ាងស្វិតស្វាញ! ទីបំផុត Home Sport និង Ovmal បានត្រឹមស្មើគ្នា ៣-៣ ពាន Ganzberg Cup ២០១៩
ការប្រកួតរវាងគ្នារវាងក្រុមខ្លាំង២ គឺក្រុម Home Sport FC និងក្រុម Ovmal FC បានបញ្ចប់ទៅដោយលទ្ធផល ៣-៣ ក្នុងការប្រកួតវគ្គ៣២ក្រុមចុងក្រោយជើងទី១ ពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩។
ចាប់ផ្ដើមការប្រកួតក្នុងតង់ទី១ ក្រុមទាំង២ លេងដោយមានទំនុកចិត្ដរៀងៗខ្លួន និងធើ្វការសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែ Ovmal អាចធើ្វការស៊ុតនាំមុខ២គ្រាប់ មុនពេល Home Sport អាចតាមបាន១គ្រាប់វិញ ដោយបញ្ចប់វគ្គទី១ Ovmal នាំមុខ ២-១ ទៅលើ Home Sport។
ចូលដល់តង់ទី២ ក្រុមទាំង២ កាន់តែបង្កើននូវទម្រង់លេងរបស់ខ្លួន ដោយអាចស៊ុតគ្នាទៅវិញទៅមក ធើ្វឲ្យទស្សនិកជន ជក់ចិត្ដចំពោះការប្រកួតមួយនេះ ប៉ុន្ដលទ្ធផលចុងក្រោយគឺក្រុមទាំង២បានត្រឹមលទ្ធផលស្មើគ្នា ៣-៣ ប៉ុណ្ណោះ។
ទាំង Home Sport FC និង Ovmal FC នឹងត្រូវធើ្វការប្រកួតគ្នាសាជាថ្មីនៅជើងទី២ ដើម្បីស្វែងរកក្រុមមួយឡើងទៅវគ្គ១៦ក្រុម នៃពានរង្វាន់អធិរាជវាលស្មៅ Ganzberg Cup ២០១៩៕