ល្បី ឌិនណាផូ ខ្លាំង ប៉ុន្តែ ឌីម៉ា ថាប៉ះគ្នាអារម្មណ៍ធម្មតាៗ
នាគខ្មៅ ឃុន ឌីម៉ា បានបញ្ចេញចំណាប់អារម្មណ៍មិនព្រួយបារម្ភអ្វីច្រើននោះទេ សម្រាប់ជំនួបជាមួយជើងខ្លាំងរបស់ថៃ ឌិនណាផូ នៅថ្ងៃសៅរ៍ ទី ២៧ ខែ មេសា ឆ្នាំ២០១៩ នេះក្នុងកម្មវិធីអ្នកតស៊ូគោជល់ នាខេត្ត កំពង់ធំ ។
ឌិនណាផូ ដែលកំពុងមានសមត្ថភាពគួរអោយចាប់អារម្មណ៍ទាំងការប្រកួតនៅកម្ពុជានិងប្រទេសថៃ ដោយ ឈ្នះជាបន្តបន្ទាប់ ជាពិសេសធ្លាប់ផ្តួល មឿន សុខហ៊ុច អោយសន្លប់ទៀតផង ។ អ្វីដែលពិសេសទៀតកីឡាករថៃកាត់បារាំងរូបនេះធ្លាប់ឈ្នះ ម៉ៃសុទ្ធ និងស្មើជាមួយ ហ្វុនលួង ដែលកីឡាករទាំងពីរនេះសុទ្ធតែធ្លាប់ ឈ្នះ ឃុន ឌីម៉ា ។
ទោះបីដៃគូជាកីឡាករដែលកំពុងខ្លាំងដូចនេះមែន ប៉ុន្តែម្ចាស់មេដាយមាសស៊ីហ្គេមបង្ហើបថាសម្រាប់លោក មិនមានអ្វីប្លែកនោះទេ ពោលធម្មតាៗដូចការប្រកួតជាមួយកីឡាករផ្សេងមុនៗដែរ ហើយផ្តោតតែការហ្វឹកហាត់និងត្រៀមខ្លួន អោយបានល្អតែប៉ុណ្ណោះ ៕