កម្ពុជានឹងតស៊ូមតិដាក់គុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គក្នុង Asian Youth Games 2029
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) លើកឡើងថា កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាយុវជន អាស៊ី លើកទី៥ (5th Asian Youth Game) ឆ្នាំ២០២៩ មានសិទ្ធតស៊ូមតិដាក់កីឡាសក្ដានុពល និងកីឡាអត្ដសញ្ញាណរបស់ខ្លួន ទៅក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី។ NOCC នឹងតស៊ូមតិ ដាក់ កីឡាគុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ ក្នុង Asian Youth Games 2029។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការតស៊ូមតិតាមផ្លូវ ច្បាប់១ ការពង្រឹង និងពង្រីកប្រទេសជាសមាជិក ឲ្យគាំទ្រ១ គឺជាឧបសគ្គ ២យ៉ាង ដែលត្រូវជម្នះ ឲ្យ បានមុនឆ្នាំ២០២៩ សម្រាប់ការដាក់បញ្ជូលកីឡា ៣ប្រភេទនេះ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩៕