
ទ័ពបញ្ចប់មិត្តភាពនៅថៃ របូត១២គ្រាប់ រកមិនបានមួយគ្រាប់វិញសោះ
សមាគមកីឡាបាល់ទាត់កងយោពលខេមរភូមិន្ទ បានបញ្ចប់ការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មីរបស់ខ្លួនហើយនៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣។
សម្រាប់លទ្ធផលទាំង៣ប្រកួត មិនសមប្រកបឡើយ ដោយពួកគេចាញ់ Chanthaburi ដោយលទ្ធផល៤ទល់នឹង០, ចាញ់ Chonburi ១ទល់នឹង០ និងចាញ់ Uthaithani ៧ទល់នឹង០។
ក្រុមហៅកាត់ទ័ពបាននាំចូលសមាសភាពកីឡាករបរទេស និងក្នុងស្រុកយ៉ាងច្រើន តែលទ្ធផលមិនល្អទេ។ យ៉ាងណា លោក ខូវ ឆាយ អគ្គលេខាធិការក្លិបធ្លាប់អះអាងថា ការប្រកួតនេះមិនផ្ដោតលើលទ្ធផលឡើយ ដោយជាការបន្សុំាមុនរដូវកាលថ្មីផង និងតេស្ដកីឡាករផង៕