Mikel Arteta សំណូមពរឱ្យម្ចាស់ក្លិប Kroenke ស្វែងរកដំណោះស្រាយស្រោចស្រង់ Arsenal
(BC-99)
ស្ថានការណ៍មិនល្អបានកើតឡើងចំពោះក្លិបកាំភ្លើងធំ Arsenal នៅរដូវកាលនេះដែលតម្រូវឱ្យលោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្លិបត្រូវតែស្វែងរកដំណោះស្រាយជាបន្ទាន់មួយ តែលោកបាននិយាយថាវាក៏អាស្រ័យទៅលើម្ចាស់ក្លិបគឺលោក Stan Kroenke ដែរ។
បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញគោលជំហររបស់ខ្លួនក្នុងនាមជាអ្នកទទួលខុសត្រូវម្នាក់របស់កាំភ្លើងធំ តែជាការពិតណាស់ក្លិបមួយនេះត្រូវការកីឡាករល្អៗបន្ថែមទៀតដើម្បីស្វែងរកភាពរុងរឿងឱ្យក្លិបឡើងវិញនៅរដូវកាលក្រោយ។
វាជាការពិតមួយដែល Arsenal មានកីឡាករវ័យក្មេងៗរួចស្រាប់ទៅហើយនៅរដូវកាលនេះដែលមានដូចជា Saka និង Smith Rowe ក៏ពិតមែនតែពួកគេហាក់ដូចជាលេងមិនត្រូវទម្រង់របស់លោក Arteta ទាល់តែសោះ។
អ្វីដែលជាដំណោះស្រាយនៅពេលនេះគឺលោក Arteta ចង់ឱ្យមហាសេដ្ឋីអាមេរិចដែលជាម្ចាស់ភាគហ៊ុនក្លិបមកចូលរួមពិភាក្សាគ្នានិងការផ្តល់យោបល់ទាក់ទាក់ទងទៅនឹងការទិញកីឡាករចំណូលថ្មីដែលមានក្នុងបញ្ជីរួចជាស្រេចហើយក្នុងនោះគេសង្កេតឃើញមានកីឡាករវ័យ២៤ឆ្នាំចំនួន២រូបគឺខ្សែបម្រើប្រយុទ្ធអាហ្សង់ទីនរបស់ក្លិប Norwich City Emi Buendia និង Yves Bissouma របស់ក្លិប Brighton។
គួរបញ្ជាក់ថា Arsenal នៅរដូវកាលក្រោយមានភារកិច្ចប្រកួតប្រជែងតែពានរង្វាន់ក្នុងស្រុកតែប៉ុណ្ណោះខណៈដែលពានរង្វាន់អន្តរជាតិពួកគេមានលទ្ធភាពតិចតួចតែប៉ុណ្ណោះដែលអាចចូលរួមប្រជែងបានប្រសិនបើក្រុមរបស់លោក Arteta មិនអាចស្វែងរកចំណាត់ថ្នាក់លេខ៥នៅលីគកំពូលបានទេនុះ។