
ក្រុមនារីវៀតណាមទៅហាត់នៅកូរ៉េខាងត្បូង ត្រៀមការពារមេដាយមាសស៊ីហ្គេម
ក្រុមបាល់ទាត់នារីវៀតណាមបានចាកចេញទៅកូរ៉េខាងត្បូងនៅថ្ងៃទី៦ ខែមេសា ដើម្បីបោះជំរំហ្វឹកហាត់ ត្រៀមការពារមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមក្នុងខែឧសភា។
គ្រូបង្គោល Mai Dun Chung នឹងប្រើប្រាស់ជំរំហ្វឹកហាត់ដើម្បីសម្រួចទម្រង់មុនស៊ីហ្គេមមកដល់។
គ្រូបង្វឹកក្រុមនារីវៀតណាមបាននិយាយថា “៖យើងកំពុងបង្កើតទម្រង់ 4-2-3-1 សម្រាប់កីឡាករ។ យើងប្រហែលជាប្រើក្បួននេះនៅស៊ីហ្គេម។ តាមគំនិតខ្ញុំ គូប្រកួតអាស៊ីអាគ្នេយ៍គឺប្រហាក់ប្រហែលគ្នា ដូច្នេះយើងលេងវាយលុកដូចធម្មតា។ អំឡុងធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង គណៈកម្មាការហ្វឹកហាត់នឹងបន្តកែតម្រូវដោយសមហេតុផល។”
លោក Chung បាននិយាយថា លោកបានក្រើនរំឭកដល់កីឡាកររបស់លោកឱ្យបំភ្លេចជោគជ័យនៅស៊ីហ្គេម ២០១៩ ដើម្បីពង្រឹងខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំថ្មី។
នៅកូរ៉េខាងត្បូង ក្រុមវៀតណាមនឹងមានការប្រកួតមិត្តភាពចំនួនពីរជាមួយក្រុមនារីកូរ៉េខាងត្បូងនៅថ្ងៃទី០៩ ខែមេសា និងថ្ងៃទី១១ ខែមេសា។ បន្ទាប់មកពួកគេនឹងមានការប្រកួតមិត្តភាពចំនួន៤ទៀតជាមួយក្រុមនារីខ្លាំងៗ។
អំឡុងប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍កីឡានេះ លោក Chung បានហៅកីឡាករចំនួន៣១នាក់ ដោយមានកីឡាករក្មេងៗជាច្រើនដើម្បីបន្សុំាខ្លួនមុនទៅ World Cup នារី ឆ្នាំ២០២៣៕