ឃីម បូរ៉ា ចុះហត្ថលេខាប្រកួតម៉ារ៉ាតុននៅបារាំង
បើតាមការបញ្ជាក់ពីលោក សឿ វណ្ណៈ អ្នកគ្រប់គ្រងរបស់ Kun Khmer Super Fight គឺ ឃីម បូរ៉ា បានក្លាយជាអ្នកប្រដាល់គុនខ្មែរទី១ដែលបានចុះហត្ថលេខាប្រកួតម៉ារ៉ាតុននៅប្រទេសបារាំង ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។
លោក សឿ វណ្ណៈ បញ្ជាក់បែបនេះ “៖ ឃីម ប៉ូរ៉ាជាកីឡាករទីមួយបានចុះហត្ថលេខាទទួលការប្រកួត ម៉ារ៉ាតុង ថ្ងៃទី1 មិថុនា 2024 ក្នុងប្រភេទទំងន់61.3kg Lightweight នៅប្រទេសបារាំង។ កីឡាករកម្ពុជាទីពីហ្នឹងត្រូវចុះហត្ថលេខាពេលដ៍ខ្លីខាងមុខ ដែលត្រូវប្រកួតជាមួយកីឡាករបារាំងពីរូបទៀតដើម្បីដណ្តើមខ្សែក្រវ៉ាត់ផងដែរ។ KUN KHMER SUPER FIGHT រៀបចំឡើងនៅទីក្រុងប៉ុកដូ ដែលសរុបទាំងអស់ប្រាំបួនគូ។ មានផ្សាយផ្ទាល់ផងដែរម៉ោង 3:00ល្ងាចនៅបារាំង ត្រូវម៉ោង 9:00យប់នៅកម្ពុជា។”
នេះជាលើកទី២ដែល Kun Khmer Super Fight ត្រូវបានរៀបចំឡើងនៅក្រៅប្រទេស បន្ទាប់ពីទទួលបានជោគជ័យនៅអូស្ត្រាលី៕