
Jorge Mendes ៖ ការអោយ Modric ឈ្នះពានកីឡាករឆ្នើមគឺជារឿងគួរអោយអស់សំណើច!
លោក Jorge Mendes ដែលជាភ្នាក់ងារទិញលក់កម្រៃពលកម្មរបស់កីឡាករបាល់ទាត់ Cristiano Ronaldo បានលើកឡើងថា៖ ការប្រកួតបាល់ទាត់នៅលើវាលស្មៅ វាគួរជាទីកន្លែងដែល Ronaldo ឈ្នះនូវអ្វីដែលគេបានខិតខំធ្វើវាពេញមួយរដូវកាលមុននេះ។ គាត់បានស៊ុតបាល់អោយ Real Madrid បាន១៥គ្រាប់រួចបានក្រសោបពានរង្វាន់ UEFA Champions League បានយ៉ាងជោគជ័យ។
លោក Mendes បានបន្ថែមទៀតថា៖ វាគឺជារឿងគួរអោយអស់សំណើចណាស់ដែលគណកម្មការបាល់ទាត់ UEFA បានសម្រេចអោយ Luka Modric ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ ក្របខ័ណ្ឌបាល់ទាត់លីកអាជីពនៃទ្វីបអឺរ៉ុប យ៉ាងដូច្នេះ។
ថ្លែងទាំងមិនអស់ចិត្តទៅកាន់អ្នកយកព័ត៌មានរបស់ប្រទេសព័រទុយហ្កាល់ បុរសដែលគេស្គាល់ថាមានឥទ្ធិពលដ៏ខ្លាំងលើជីវិតបាល់ទាត់របស់ Ronaldo បានបញ្ជាក់បន្ថែមថា លោកនិយាយក្នុងនាមជាប្រិយ៍មិត្តបាល់ទាត់មួយរូបតែប៉ុណ្ណោះ និងបានមើលឃើញពីភាពអសកម្មនិងការមើលរំលងសមត្ថភាពដ៏អស្ចារ្យរបស់ Cristiano Ronaldo។
សូមបញ្ជាក់ថា Luka Modric ទទួលបានសម្លេងគាំទ្រចំនួន ៣១៣ពិន្ទុដែលបានមកពីការគាំទ្រដោយគ្រូបង្វឹកចំនួន៦០រូបនិងអ្នកសារព័ត៌មាន៥៥រូបទូរទាំងទ្វីបអឺរ៉ុប ខណៈដែល Ronaldo បានធ្លាប់មកចំណាត់ថ្នាក់លេខ២ដោយបានទទួលបាន៩០ពិន្ទុ រីឯ Salah របស់ Liverpool ទទួលបានចំណាត់ថ្នាក់លេខ៣។