ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ Fedor Smolov ប្រឈមមុខនឹងច្បាប់ ក្រោយបំពានហោះទៅខួបកំណើតគូដណ្តឹងវ័យ១៨ឆ្នាំ
ខ្សែប្រយុទ្ធ Fedor Smolov ប្រឈមមុខនឹងច្បាប់ ក្រោយបំពានការដាក់ខ្លួននៅផ្ទះដោយហោះហៅទៅប្រទេសរុស្ស៊ីដើម្បីអបអរខួបកំណើតគូដណ្តឹងដែលមានវ័យ១៨ឆ្នាំរបស់ខ្លួន។
មូលហេតុដែលអតីតសមាជិក Dynamo Moscow, Anzhi Makhachkala និង Lokomotiv Moscow សុខចិត្តប្រឈមមុខដោយការខុសច្បាប់គឺដោយសារតែ រូបគេត្រូវមកចូលរួមប្រារព្ធពិធីខួបកំណើតស្រីស្រស់ Maria Yumasheva ដែលជាចៅស្រីរបស់អតីតប្រធានាធិបតីរុស្ស៊ី Boris Yeltsin ផងដែរ។
យោងតាមរបាយការណ៍បានចេញផ្សាយថា កីឡាករសញ្ជាតិរុស្ស៊ីបានដាក់លិខិតសុំចាកចេញទៅកាន់ក្លឹបដោយមានបញ្ហាផ្ទាល់ខ្លួនត្រូវដោះស្រាយ ហើយបានធ្វើដំណើរចាកចេញតាមរយៈយន្តហោះឯកជន។ យ៉ាងណាក្តី កីឡាករវ័យ៣០ឆ្នាំនឹងត្រូវប្រឈមមុខនឹងការពិន័យពីសំណាក់រដ្ឋាភិបាលរុស្ស៊ី រួមជាមួយនឹងក្លឹប Celta Vigo ផងដែរ។
គួរឱ្យដឹងថា Fedor Smolov គឺជាសមាជិក Celta Vigo ទី២ហើយដែលបំពានច្បាប់របស់ប្រទេសអេស្ប៉ាញដែលមិនអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅផ្ទះក្នុងអំឡុងពេលវីរុសកូរ៉ូណាកំពុងរាតត្បាត។