Solskjaer សរសើរ Fernandes ដែលមានជំនាញស៊ុតបាល់មើលភ្នែកតែម្ខាង
(BC-99)
លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុម Manchester United បានសាទរចំពោះលោក Bruno Fernandes ចំពោះការទាត់បាល់ប៉េណាល់ទីកាលពីយប់មិញ“ ដោយភ្នែកតែម្ខាង” ។
ក្នុងជ័យជម្នះ Europa League របស់ Man Utd ទល់នឹង Granada ២-០ កីឡាករព័រទុយហ្គាល់ Fernandes បានរកគ្រាប់បាល់ពីការស៊ុតពិន័យបានយ៉ាងល្អដែលវាបានផ្តល់អត្ថប្រយោជន៍ដល់ក្រុមនេះក្នុងនាមជាក្រុមលេងក្រៅដីនៅជើងទី១។ Marcus Rashford បានបើកការស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងនៅតង់ទី១។ ចូលដល់តង់ទី២ការស៊ុតបាល់ពិន័យត្រូវបានផ្តល់ឱ្យក្រុមបិសាចក្រហមបន្ទាប់ពីខ្សែការពាររបស់ម្ចាស់ផ្ទះ Yan Brice បានធ្វើឱ្យ Fernandes រងរបួសភ្នែកក្នុងតំបន់គ្រោះថ្នាក់។
ក្រោយពីចប់ការប្រកួត Solskjaer បាននិយាយថាលោកមិនបានឃើញហេតុការណ៍ប៉ះទង្គិចនេះទេ តែលោកបានសម្គាល់ឃើញថាភ្នែក Bruno រងរបួសឡើងក្រហមហើយកីឡាកររូបនេះព្យាយាមបិទភ្នែកដែលរងរបួសនិងបើកភែ្នកតែម្ខាងដែលគ្មានបញ្ហាតែប៉ុណ្ណោះ។ លោកបាននិយាយថាវាពិតជាអស្ចារ្យណាស់ដែល Bruno ស៊ុតបាល់ពិន័យចូលទីដោយមើលតែភ្នែកម្ខាងបែបនេះ។
គួរបញ្ជាក់ដែរថាក្រុមទាំងពីរនឹងប្រកួតនៅក្របខណ្ឌដដែលនេះនៅទីលាន Old Trafford វិញម្តងសម្រាប់ជើងទី២ដែលនឹងប្រព្រិត្តធ្វើឡើងនៅយប់ថ្ងៃព្រហស្បតិ៍ទី១៥ខាងមុខនេះ។