សហព័ន្ធបាល់ទាត់សល់ប្រាក់ជាង១លានដុល្លារក្នុងឆ្នាំ២០១៨
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើមហាសន្និបាតប្រចាំឆ្នាំនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ដោយរបាយការណ៍បង្ហាញថាសហព័ន្ធទទួលបានប្រាក់ចំណូលក្នុងឆ្នាំ២០១៨បានចំនួន ៦ ០២៥ ៤២៨ ដុល្លារអាមេរិក ។ សម្រាប់បា្រក់ចំណូលពេញមួយឆ្នាំ២០១៨នេះត្រូវដកការចំណាយអស់ចំនួន ៤ ៤៨៨ ៣៧០ ដុល្លារ អាមេរិក ដូច្នេះនៅសល់ចំនួន ១ ៥៣៧ ០៥៨ ដុល្លារអាមេរិក ច្រើនជាងឆ្នាំកន្លងមក ។
សម្រាប់របាយការណ៍ប្រចាំឆ្នាំកន្លងមក ៖
ឆ្នាំ២០១៨ (របាយការណ៍មហាសន្និបាតថ្ងៃទី១១ ខែ ឆ្នាំ២០១៩)
សរុបប្រាក់ចំណូល៖ ៦ ០២៥ ៤២៨ ដុល្លារអាមេរិក
សរុបប្រាក់ចំណាយ៖ ៤ ៤៨៨ ៣៧០ ដុល្លារអាមេរិក
សរុបប្រាក់នៅសល់៖ ១ ៥៣៧ ០៥៨ ដុល្លារអាមេរិក
ឆ្នាំ២០១៧ (របាយការណ៍មហាសន្និបាតថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨)
សរុបប្រាក់ចំណូល៖ ៧ ៧១៣ ៦៩០ដុល្លារអាមេរិក
សរុបប្រាក់ចំណាយ៖ ៧ ១៤៦ ៣៨៤ដុល្លារអាមេរិក
សរុបប្រាក់នៅសល់៖ ៥៦៧ ៣០៦ដុល្លារអាមេរិក
ឆ្នាំ២០១៦ (របាយការណ៍មហាសន្និបាតថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧)
សរុបប្រាក់ចំណូល៖ ៣ ៦៦៦ ៤៤២.៤៥ដុល្លារអាមេរិក
សរុបប្រាក់ចំណាយ៖ ៣ ៥០២ ៥១៣.៩២ដុល្លារអាមេរិក
សរុបប្រាក់នៅសល់៖ ១៦៣ ៩២៨.៥៣ ដុល្លារអាមេរិក
ឆ្នាំ២០១៥ (របាយការណ៍មហាសន្និបាតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦)
សរុបប្រាក់ចំណូល៖ ៤ ៣០៥ ៤១៩ ដុល្លារអាមេរិក
សរុបប្រាក់ចំណាយ៖ ៣ ២៦៥ ៣៦៦ដុល្លារអាមេរិក
សរុបប្រាក់នៅសល់៖ ១ ០៤០ ០៥២ ដុល្លារអាមេរិក
រូបភាព៖ FFC