Honda បង្ហើបផែនការ២សម្រាប់ត្រៀមស៊ីហ្គេម២០២៣
“មុនស៊ីហ្គេមមកដល់ យើងនឹងមានការប្រមូលផ្ដុំទាំងក្នុង និងក្រៅស្រុក ដើម្បីអភិវឌ្ឍកីឡាករជាក្រុម ទាំងបច្ចេកទេស តាក់តិច និងកាយសម្បទា។ យើងនឹងប្រើកីឡាករលើសអាយុ។” នេះជាការបញ្ជាក់ពីលោក Keisuke Honda អ្នកចាត់ការជម្រើសជាតិកម្ពុជា។
ការប្រកួតស៊ីហ្គេមនឹងចូលមកដល់នៅក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ យ៉ាងណា ទោះបីក្នុងនាមម្ចាស់ផ្ទះ លោក Honda ថ្លែងថា មិនហ៊ានរំពឹងខ្ពស់ថា អាចឈ្នះមេដាយមាសឬយ៉ាងណា ទេ ប៉ុន្តែលោកនឹងព្យាយាមបង្កើនក្ដីរំពឹងក្នុងការទទួលជ័យជម្នះលើលគូប្រជែង។
គួររំឭកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម កាលឆ្នាំ២០១៩ និងទទួលបានចំណាត់ថ្នាក់លេខ៤ជាប្រវត្តិសាស្ត្រ៕