U22 ថៃ ឈរលេខ១បណ្ដោះអាសន្នក្នុងពូល B
ក្រុមបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំថៃ បានឈរលើកំពូលតារាងប្រចាំពូល B ជាបណ្ដោះអាសន្ន ក្រោយឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល៣ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី៣០ ខែមេសា។
ចំំណែកក្រុមជម្រើសជាតិវៀតណាម ក៏ទទួលបាន៣ពិន្ទុដែរតាមរយៈជ័យជម្នះលើក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល២ទល់នឹង០។
ការប្រកួតបន្ត ក្រុមថៃប៉ះម៉ាឡេស៊ី នៅថ្ងៃទី០៦ ខែឧសភា៕