គ្រូ PSG ថា អត់ Neymar ក្រុមលោកកាន់តែមានតុល្យភាព
លោក Christopher Galtier គ្រូបង្គោល Paris Saint Germain ថ្លែងថា មិនមានការព្រួយបារម្ភខ្លាំងនោះទេ នៅពេលដែល Neymar អវត្តមានពីការប្រកួតតទល់ Bayern Munich ក្នុងជើងទីពីរ វគ្គ១៦ក្រុម UEFA Champions League នៅថ្ងៃទី៨ ខែមីនា។
គ្រូបង្វឹក Galtier បាននិយាយមុនការប្រកួតថា “៖ តើក្រុមកាន់តែមានតុល្យភាពនៅពេលដែល Neymar អវត្តមាន? បាទមែន! ពិតណាស់ ប្រសិនបើគាត់នៅលើទីលាន យើងនឹងមានឱកាសកាន់តែច្រើនក្នុងការរកគ្រាប់បាល់។”
នៅថ្ងៃទី៦ ខែមីនា PSG បានបញ្ជាក់ថា Neymar ត្រូវទទួលការវះកាត់ដើម្បីព្យាបាលរបួសកជើងស្តាំ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលនឹងចំណាយពេល ៣-៤ ខែដើម្បីទទួលការព្យាបាល និងអវត្តមានក្នុងរដូវកាលដែលនៅសេសសល់។
ក្នុងការប្រកួតជើងទីមួយទល់នឹង Bayern ក្រុមជើងឯកបារាំងបានចាញ់០ទល់នឹង១លើដីខ្លួនឯងដែលបានដោយ Kingsley Coman។
PSG បានស្វាគមន៍ការត្រលប់មកវិញរបស់ Kylian Mbappe ក្នុងជើងទីពីរ។ គ្រូបង្វឹក Galtier បាននិយាយថា “៖ វត្តមានរបស់ Kylian ជួយយើងឱ្យប្រសើរឡើងនូវកម្លាំងប្រយុទ្ធ។ PSG មានសំណាងដែលមានគាត់នៅក្នុងក្រុម។”