បន្ទាប់ពីក្លឹបប្រដាល់គុនខ្មែរចំនួន២បានប្រកាសផ្អាក ឥឡូវនេះថ្នាលថ្នាក់ជាតិគុនខ្មែរក៏ប្រកាសផ្អាកដូចគ្នា
បន្ទាប់ពីក្លឹបប្រដាល់គុនខ្មែរគោព្រៃ និង ក្លឹបគុនខ្មែរ រ៉ាហាប់ស្វាយប៉ាក បានប្រកាសអំពីការផ្អាកហ្វឹកហាត់ និងមិនឲ្យកីឡាករឡើងប្រកួតដោយសារតែបញ្ហាវីរូសកូរ៉ូណា ឥឡូវនេះបើយោងតាមការសរសេរនៅលើទំព័រហ្វេកប៊ុករបស់លោក ទេព ស៊ីវត្ថា គ្រូបង្វឹកថ្នាលគុនខ្មែរថ្នាក់ជាតិក៏បានផ្អាកការហ្វឹកហាត់ដូចគ្នា ដោយលោកបានឲ្យដឹងថា៖ ចាប់ពីថ្ងៃនេះ សិស្សនិងគ្រូ ត្រូវបែកគ្នាមួយរយៈសិនដើម្បីសុវត្ថិភាពទាំងអស់គ្នា តែលោកក៏បានផ្តាំផ្ញើឲ្យសិស្សទាំង៨រូបកុំសប្បាយភ្លេចខ្លួននិងត្រូវហ្វឹកហ្វឹកហាត់ដោយខ្លួនឯងដើម្បីសុខភាព និងការពារជំងឺៗផ្សេងៗ។
ចំពោះក្លឹបគុនខ្មែរទាំង២ និង ថ្នាលគុនខ្មែរជម្រើសជាតិ នូវមិនទាន់ទទួលដំណឹងច្បាស់អំពីថ្ងៃដែលត្រូវប្រមូលផ្តុំ និង ជួបជុំហ្វឹកហាត់ឡើងវិញនៅឡើយនោះទេ ដោយរងចាំមើលសភាពការជាក់ស្តែង ហើយរាល់ការប្រម្តុំហ្វឹកហាត់ឡើងវិញក្លឹបនិងចេញសេចក្តីប្រកាសតាមក្រោយ។ គួរបញ្ជាក់ជា គិតត្រូវថ្ងៃនេះនៅប្រទេសកម្ពុជាមានករណីរកឃើញអ្នកផ្ទុកជំងឺវីរូសកូរ៉ូណាចំនួន៣៣ករណីហើយ នេះបើយោងតាមការប្រកាសពីក្រសួងសុខាភិបាលនៅយប់ថ្ងៃអង្ការ៍ទី១៧៕

សកម្មភាពហ្វឹកហាត់ថ្នាលគុនខ្មែរ