ឃីម បូរ៉ា វ៉ៃគីឡូ ៦៣.៥ ប៉ះ ឡុង បេនលឿន
ជើងខ្លាំងទម្ងន់ ៦០ គីឡូក្រាម ឃីម បូរ៉ា នឹងចេញប្រកួតនៅក្នុងសប្តាហ៍នេះ ដោយត្រូវប៉ះជាមួយកីឡាករគុនខ្មែរ ឡុង បេនលឿន នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកេវ ។
ឃីម បូរ៉ា នឹងត្រូវប្រកួតលើកទម្ងន់ ៦៣.៥ គីឡូក្រាម បន្ទាប់ពីមិនសូវបានប្រកួតលើទម្ងន់ ៦០ គីឡូក្រាម ដោយសារមិនសូវមានគូប្រកួត ហើយគូប្រកួតទម្ងន់ ៦០ ត្រូវគេយកឈ្នះអស់ទៅហើយ ។
នេះមិនមែនលើកដំបូងសម្រាប់គេនោះទេដែលត្រូវប្រកួតទម្ងន់ ៦៣.៥ គីឡូក្រាម ដោយកន្លងមកគេធ្លាប់ឈ្នះ គង់ សំបូរ , សូត្រ ខេវិន រួចមកហើយ ប៉ុន្តែចាញ់ ឡុង សំណាង ក្នុងការឡើង ប្រកួត ៦៣.៥ ។
សួមបញ្ជាក់ថា ការប៉ះ ឡុង បេនលឿន លើកដំបូងនេះ ឃីម បូរ៉ា ត្រូវប្រកួតក្នុងកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ ថ្ងៃទី ០៤ ខែ ៕