បរាជ័យរបស់វណ្ណថង រង្គើដល់ប៊ួខាវ
ដូចបានដឹងហើយថា ឈុត សេរីណ្ណថង បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះវៀតណាម ដោយពិន្ទុក្នុងការប្រកួតវិញ្ញាសា kickboxing នៅស៊ីហ្គេម កាលរាត្រីថ្ងៃចន្ទ ទី០៩ ខែឧសភា។
ទោះទទួលបរាជ័យ វណ្ណថង ត្រូវបានគេមើលឃើញថា បានសម្រុកយ៉ាងខ្លាំងទៅលើគូប្រកួតវៀតណាម តែផ្ទុយទៅវិញ បែរជាចាញ់ ដល់ទៅ៣ទល់នឹង០ និងអស់ឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
វណ្ណថង បានសរសេរថា “៖ សុំនិយាយមួយម៉ាត់ទៀតចុះ សូម្បីតែBuakawក៏គាត់ក្រវីក្បាលដែល ហើយគាត់បានសរសើរនឹងលើកទឹកចិត្តដល់ខ្ញុំ🙏។”
គួរដឹងដែរថា ក្នុងការប្រកួតនៅថ្ងៃចន្ទ ទី០៩ ខែឧសភា ដដែល កីឡាការិនី ទូច ច័ន្ទវត្តី និងកីឡាករ ខាំ ខ្លានាង ទទួលបានបរាជ័យដូចគ្នា។ ដោយឡែក ឈឿង ល្វៃ ទទួលបានជ័យជម្នះ និងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕