អតីតប្រធានក្លឹប Olympique Marseille ទទួលមរណភាពដោយសារវីរុសកូរ៉ូណា
អតីតប្រធានក្លឹប Olympique Marseille លោក Pape Diouf បានទទួលមរណ់ភាពក្នុងវ័យ៦៨ឆ្នាំ ដោយសារវីរុសកូរ៉ូណា ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អតីតអ្នកសារព័ត៌មានខាងលើនេះបានក្លាយជាបុគ្គលដំបូងគេនៅក្នុងប្រទេសសេណេហ្គាល់ដែលបានបាត់បង់ជីវិតដោយសារមេរោគមួយនេះ។
យ៉ាងណាក្តីក្រៅពីទទួលបានដឹណឹងមរណៈទុក្ខនេះ កីឡាករបាល់ទាត់និងបុគ្គលផ្នែកបាលទាត់ល្បីៗជាច្រើនរូបកំពុងសម្រាកព្យាបាលក្រោយពីបានប្រកាសដែរថាមានភាពវិជ្ជមាននៃវីរុសកូរ៉ូណា COVID19។