
រឿង សោភ័ណ្ឌ ប្រកាសលក់ឡានដើម្បីយកលុយទៅព្យាបាលឪពុក
អ្នកប្រដាល់គុនខ្មែរដែលអ្នកផងទាំងពួងតែងតែហៅកីឡាកររូបនេះថា កណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកាសលក់ឡានជាទីស្រឡាញ់របស់គេ ដោយត្រូវការយកលុយដើម្បីមកជួយព្យាបាលជំងឺឪពុករបស់ខ្លួន ដែលត្រូវវះកាត់ជំងឺដុះឆ្អឹងនៅក្រោយខ្នង ដោយលោកគ្រូពេទ្យបានប្រាប់ថា ពុំអាចទុកជំងឺនេះនៅយូរទៅទៀតបាននោះទេ។
ម្លោះហើយទើប សោភ័ណ្ឌ ត្រូវការលក់ឡានម៉ាក Highlander ឆ្នាំ២០០៣ Limited ពណ៍ស្ករ ដែលទំរាំតែសន្សំលុយទិញបានដោយប្រើញើសឈាម និង ជីវិតលើសង្វៀនគុនខ្មែរ តែដោយសារតែត្រូវការលុយពេកទើបបង្ខំចិត្តលក់រថយន្តជាទីស្រលាញ់នេះចោលតែម្តង។ បើយោងតាមសំដី រឿង សោភ័ណ្ឌ ប្រាប់ MSR Sport ថា រូបគាត់លក់ឡាននេះក្នុងតំលៃជាង១ម៉ឺន៧ពាន់ដុល្លារអាមរិក(អាចចរចាបាន) ដូចនេះបើបងប្អូនណាមានចំណាប់អារម្មណ៌អាចតេទៅនិយាយចរចារទិញផ្ទាល់តាមរយៈលេខផ្ទាល់របស់កីឡាករ រឿង សោភ័ណ្ឌ 010 41 42 99៕