ម៉ឺន សុភា ប្រាប់អំពីទុក្ខលំបាករបស់ខ្លួន ក្រោយបាត់មុខពីសង្វៀនជាង៣ខែ (មានវីដេអូនិយាយ)
ខ្ញុំចង់ប្រកួតវិញណាស់ តែជើងរបស់ខ្ញុំវាស្រែកប្រាប់ខ្ញុំថាវាឈឺណាស់មិនអាចឡើងប្រកួតបានទេ នេះគឺជាការរៀបរាប់កីឡាករ ម៉ឺន សុភា គ្រាដែលរូបគេកំពុងតែធ្វើការហ្វឹកហាត់តិចៗនៅក្លឹបក្រសួងការពារជាតិ។
គួររំលឹកថាអស់រយះពេលជាង៣ខែមកហើយដែលទស្សនិកជនមិនបានឃើញវត្តមានកំពូលអ្នកប្រដាល់គុនខ្មែរ ម៉ឺន សុភា ឡើងលើសង្វៀនប្រកួតដោយសារតែមានបញ្ហាយារសរសៃពួរជង្គង់។ បើយោងតាមការរៀបរាប់របស់ ម៉ឺន សុភាព បានឲ្យដឹងថា រូបគេមានបញ្ហាយារសរសៃពួរជង្គង់នេះយូរមកហើយតែចេះតែទ្រាំប្រកួតទៅ ក្រោយៗមកទៀតរបួសនេះចេះតែឈឺឡើងៗទើបរូបគេផ្អាកឡើងសង្វៀនប្រកួតមួយរយះ ហើយគ្រូពេទ្យបានប្រាប់គាត់ថា រូបគេយារសរសែពួរជង្គង់ត្រូវសម្រាកព្យាបាលយូរ។
សម្រាប់ ម៉ឺន សុភា ផ្ទាល់ក្រោយពីសម្រាកព្យាបាលអស់រយះពេលជាង៣ខែមកនេះ មានអារម្មណ៌ថារបួសរបស់ខ្លួនហាក់បីដូចជាមិនទាន់ធូរស្បើយសោះ ដូច្នេះហើយទើបរូបខ្លួនមកធ្វើការហ្វឹកហាត់តិចៗដើម្បីកុំអោយគីឡូឡើងខ្លាំងពេក ម្យ៉ាងវិញទៀតនៅពេលដែលឡើងសង្វៀនវិញរូបខ្លួនមានបំណងចង់ប្រកួតក្នុងប្រភេទទំងន់ដដែលគឺ៦៩គីឡូក្រាម ៕ (វីដេអូ ម៉ឺន សុភា និយាយ)