កែវ រំចង់ ថាដៃគូសប្តាហ៍នេះអាចកំដរបានទាំងលើ និងក្រៅ សង្វៀន
ក្នុងន័យបែបលេងសើចអ្នកប្រដាល់គុនខ្មែរ កែវ រំចង់ បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា សម្រាប់ដៃគូសប្តាហ៍នេះរូបគេអាចកំដរបានទាំងនៅលើសង្វៀន និងក្រៅសង្វៀន ( ពិសារស្រាបៀរ៍) ។
ការលើកឡើងបែបកំប្លែងនេះ បន្ទាប់ពីកីឡាករថៃ យ៉ូឃីដាំ ស.សួយង៉ាម ដែលត្រូវប្រកួតជាមួយ កែវ រំចង់ ត្រូវបានអ្នកគាំទ្រ បង្ហើបថាមិនត្រឹមតែពួកែវ៉ៃលើសង្វៀននោះទេ ការពិសារស្រាបៀរ៍ក៏ពួកែដែរ យ៉ាងក៏ដោយនេះត្រឹមតែជាការឃើញរូបភាពតែប៉ុណ្ណោះ ដោយការពិតយើងមិនដឹងច្បាស់នោះទេ ។
សូមបញ្ជាក់ថា ការឡើងសង្វៀនរបស់អ្នកប្រដាល់ខ្លាចាញ់ខេត្តបាត់ដំបងរូបនេះមិនទាន់ចាញ់នោះទេ សម្រាប់វិញមកសង្វៀនវិញរបស់គេ ខណៈ នៅថ្ងៃ សុក្រ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ រូបគេត្រូវជួប កីឡាករថៃ យ៉ូឃីដាំ ស.សួយង៉ាម ចាប់ពី ម៉ោង ៧ យប់ នាសង្វៀនគូបូតា ៕ អត្ថបទ៖ ជោគជ័យ