រឿង សោភ័ណ្ឌ ថាយប់នេះអត់ដណ្តើមខ្សែក្រវាត់ ក៏នៅតែប្រឹងដើម្បីគុនខ្មែរ
ក្រោយក្រសោបបានខ្សែក្រវាត់ពីរខ្សែនៅប្រទេសបារាំងអ្នកលេងគុនខ្មែរ រឿង សោភ័ណ្ឌ នឹងធ្វើការប្រកួតចុងក្រោយនៅទឹកដីប្រទេសបារាំងនៅយប់ថ្ងៃសៅរ៍ ទី ០២ វេលាម៉ោង១១យប់ ដែលត្រូវព្រឹកថ្ងៃអាទិត្យ ទី៣ មិថុនា នៅកម្ពុជាវេលាម៉ោង ៤ ព្រឹក។
រឿង សោភ័ណ្ឌ បានប្រាប់ពីបារាំងថា ប្រកួតនេះមិនមានដណ្តើមខ្សែក្រវាត់នោះទេ ប៉ុន្តែនៅតែ ប្រឹងប្រែងប្រកួតដើម្បីទទួលបានជ័យជម្នះទាំងបីប្រកួតនៅបារាំងនេះដើម្បីប្រទេសជាតិនិងគុនខ្មែរយើង ។
ពីរប្រកួតកន្លងមកនៅបារាំង សិស្សគុនក្លិបម្កុដរាជសីហ៍ បានយកឈ្នះកីឡាករ Djaadane Abderrezzag បានខ្សែក្រវាត់មួយ និងឈ្នះកីឡាករម៉ារ៉ុក កាលថ្ងៃទី១៤ មេសា បានខ្សែ ក្រវាត់មួយសរុបគេរកបានពីរគ្រឿង ។ ប្រកួតចុងក្រោយនេះកណ្តាប់ដៃភ្លើងជើងរន្ទះត្រូវជួបកីឡាករអាឡឺម៉ង់ Hassan Brandt លើប្រភទេទទម្ងន់៦៩គីឡូក្រាម លក្ខណៈមិត្តភាព ៕