ឡៅ ចន្ទ្រា ថានឹងកក្រើកទឹកដីកំពង់ចាមពេលប៉ះ កីឡាករថៃ កងមឿងឆាង
ក្នុងជំនួបលើកទី៥ជាមួយកីឡាករថៃ កងមឿងឆាង អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា សន្យាថានឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីរកបានជ័យជម្នះត្រលប់មកវិញ និងសម្រាប់បង្ហាញជូនដល់អ្នកគាំទ្រដែលតែតែងគាំទ្រ លើរូបគេនាពេលកន្លងមក ។
អ្នកប្រដាល់នៃក្លិប៩១១ បានបង្ហើបពីការជួបគ្នាកន្លងមក និងការត្រៀមសម្រាប់ប្រកួតនៅទឹកដីកំពង់ចាម នាពេលខាងមុខនេះ ។
ប្រវិត្តនៃការប្រកួតរបស់ពួកគេ៤ដងកន្លងមកកីឡាករគុនខ្មែរ ឡៅ ចន្ទ្រា ឈ្នះ២ដង និងស្មើម្តង ខណៈ ការប្រកួតចុងក្រោយ កងមឿងឆាង បានផ្តួលអោយកូនសិស្សរបស់លោក ហង្ស សឿន សន្លប់ក្នុងទឹកទី៤ នាសង្វៀន CNC ។
សូមបញ្ជាក់ថានាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា នឹងត្រូវប្រកួតជាមួយកីឡាករថៃ កងមឿងឆាង ក្នុងកម្មវិធី អ្នកតស៊ូគុនខ្មែរដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ នាថ្ងៃសៅរ៍ ទី ១៨ ខែ មករា ឆ្នាំ ២០២០ នេះ នាទីរួមខេត្តកំពង់ចាម ។ ក្រៅពីការប្រកួតគូនេះនៅមានការប្រកួតមិត្តភាពអន្តរជាតិមួយគូទៀតរវាង រឿង សោភ័ណ្ឌ ប៉ះ ផ្លាំងនុម រួមទាំងការប្រកួតគូខ្សែក្រវាត់ ដែលចាប់ផ្តើមពីម៉ោង ៦ ល្ងាចតទៅ និងផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕