
ដើម្បីត្រឡប់ទៅ Barcelona វិញ Neymar យល់ព្រមបន្ថយប្រាក់ខែខ្លួនឯងដោយសារតែរឿងម្យ៉ាងគត់
ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល ត្រូវបានគេរាយការណ៏មកថាបានយល់ព្រមលើកុងត្រា ៥ឆ្នាំជាមួយក្រុមអ្នកមានបុណ្យ Barcelona។ យោងតាមសារព័តមាន Catalan បានអោយដឹងថា កិច្ចព្រមព្រៀងរវាងភាគីទាំងពីរកំពុងដំណើរការដោយរលូនបំផុត។
តាមសេចក្តីរាយការណ៏ចេញមកថា Neymar អាចរកប្រាក់កំរៃពលកម្មពី Barcelona តិចជាង ៥០ភាគរយពីចំនូលដែលបានពី Paris S.G។ កុងត្រាថ្មីនេះនិងអាចអោយ Neymar រកចំនួនបានប្រហាក់ប្រហែល ៥០ម៉ឺនផោនក្នុងមួយសប្តាហ៍។
ជុំវិញរឿងរ៉ាវត្រឡប់មកកាន់ក្លឹបចាស់នេះ Neymar និងភ្នាក់ងាររបស់គេបានអះអាងថាមិនពាក់ព័ន្ធជាមួយទំហំទឹកប្រាក់នោះទេ ប៉ុន្តែជាមហ្ឆិតាក្នុងការប្រជែងយកកេរ្ត៍កីឡាករល្អនៅក្នុងលោក។ ណាមួយការមកកាន់ Barcelona នៅពេលនេះ កីឡាករវ័យ ២៧ឆ្នាំត្រូវចំណាយជាង៣០លានផោន ជុំវិញរឿងក្តីជាច្រើនរបស់គេ។
យ៉ាងណាយើងនៅចាំមើលបន្តទៀត នៃការចុងកុងត្រាយល់ព្រមពីភាគីទាំងអស់ ខណៈដែល Barcelona អាចនិងយល់ព្រមលើលក្ខ័ណជាច្រើនរបស់ Paris S.G ។ គួរបញ្ចាក់ថា Paris S.G បានចំណាយលុយធំ ២២០លានអឺរ៉ូ ដើម្បីទិញកីឡាករប្រេស៊ីរូបនេះកាលពី២ឆ្នាំនាមុន៕