van de Beek ស្ថិតក្នុងចំណោមកីឡាករប្រាក់ឈ្នួលខ្ពស់១០រូបនៅ Man UTD
Donny van de Beek បានស្ថិតក្នុងចំណោមកីឡាករដែលរកចំណូលបានខ្ពស់ជាងគេទាំង១០នៅ Manchester United ដោយរកបាន១២០,០០០ ផោនក្នុងមួយសប្តាហ៍។
យោងតាម Daily Mail ប្រាក់ឈ្នួល Van de Beek ដែលទទួលបាននៅ Ajax Amsterdam គឺ ៣០,០០០ផោនក្នុងមួយសប្តាហ៍។
De Telegraaf បានបញ្ជាក់ថា ថ្លៃនឿយហត់របស់ខ្សែបម្រើហុល្លង់នៅ MU កើនឡើងដល់ ១២០,០០០ ផោនក្នុងមួយសប្តាហ៍ (៤ ដងច្រើនជាងកាលនៅ Ajax) ។
Van de Beek បានទទួលតម្លៃដូចគ្នានឹង Dean Henderson និង Fred ដែលជាប់ចំណាត់ថ្នាក់លេខ ១០ នៅ Man UTD។
គួរដឹងដែរថា Van de Beek បានចុះកុងត្រា៥ឆ្នាំបូករួមនឹងការបន្តស្វ័យប្រវត្តិរយៈពេលមួយឆ្នាំក្នុងតម្លៃ៣៩លានផោនពី Ajam Amsterdam៕