មិនឱ្យចាញ់ Messi និង Ronaldo! យប់មិញខ្សែបម្រើ Heung-min Son ក៏ឈ្នះពានធំមួយដែរ
ខ្សែបម្រើកូរ៉េខាងត្បូង Heung-min Son បានឈ្នះពានរង្វាន់កីឡាករអាស៊ីលេងដែលលេងនៅក្របខ័ណ្ឌបរទេសឆ្នើមជាងគេប្រចាំឆ្នាំ (Asian International Player of the Year)។
កីឡាករវ័យ២៧ឆ្នាំរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតនៅ Premier League រដូវកាលមុន និងបានជួយ Tottenham Hotspurs ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ។
គួររំលឹកថា នេះគឺជាលើកទី៣ហើយដែល Son ឈ្នះពានរង្វាន់មួយនេះ ខណៈ២ដងកន្លងមកគេធ្លាប់ឈ្នះនៅឆ្នាំ២០១៥និង២០១៧ ហើយទទួលបានលេខពីរ២ដងផងដែរ។