កីឡាករ៥រូបរបស់បិសាចក្រហម Man Utd ដែលផុតកិច្ចសន្យាកំពុងតែឋិតក្នុងបញ្ជីលក់ចេញនៅក្នុងខែនេះ
(BC-99)
លោក OLE GUNNAR SOLSKJAER គ្រោងនឹងបន្តផ្លាស់ប្តូរក្រុម Man Utd នៅអំឡុងរដូវកាលនៃការដោះដូរកីឡាករកំពុងតែដំណើរការនៅឆ្នាំ ២០២០នេះ។
អ្នកចាត់ការទូទៅសញ្ជាតិ ណ័រវេយ៍ រូបនេះកំពុងតែរៀបចំអោយក្រុមបិសាចក្រហម Manchester United ក្លាយជាក្រុមដ៏ខ្លាំងមួយតាមរយៈកីឡាករវ័យក្មេងៗដែលលោកកំពុងតែប្រមែប្រមូលពីគ្រប់ទិសទី តែទន្ទឹមនេះលោកក៏ត្រូវតែជម្រុះកីឡាករចាស់ដែលផុតកិច្ចសន្យាជាមួយក្លិបចេញទៅវិញផងដែរ។ មានកីឡាករចំនួន៥រូបដែលគេបានមើលឃើញថាជាគោលដៅលក់ចេញពី Old Trafford ដែលរួមមាន៖
ERIC BAILLY
កីឡាករសញ្ជាតិកូឌីវ័រម្នាក់នេះត្រូវបាន Man Utd ចុះហត្ថលេខាក្នុងតម្លៃ ៣០ លានផោនក្នុងឆ្នាំ ២០១៦ ពីក្រុមបាល់ទាត់នៅ អេស្ប៉ាញ Villareal។ ការរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលប្រកួតនៅ Premier League កាលពីឆ្នាំមុនបានធ្វើអោយតំណែង១១នាក់របស់គេក្នុងនាមជាខ្សែការពារបានធ្លាក់ទៅលើ Harry Maguire និង Victor Lindelof ។ ដូចនេះកីឡាករវ័យ២៨ឆ្នាំដែលមានប្រាក់ឈ្នួល ៨០,០០០ ផោនក្នុងមួយសប្តាហ៍នេះទំនងប្រហែលជាមិនទទួលបាននូវកិច្ចព្រមព្រៀងថ្មីពី Manchester United ឡើយ។
ASHLEY YOUNG
ប្រធានក្លិបរូបនេះត្រូវបានពន្យារពេលមួយឆ្នាំនៅពេលដែលកិច្ចសន្យាមុនរបស់គេដែលមានតម្លៃខ្លួន ១២០,០០០ ផោនក្នុងមួយសប្តាហ៍បានផុតកំណត់កាលពីរដូវក្តៅមុន។ មានអាយុ ៣៤ ឆ្នាំទៅហើយនោះ Young មិនសាកសមនឹងគោលការណ៍របស់ Ole ដែលចង់អោយក្លិបក្លាយជាក្រុមដែលសម្បូរទៅដោយកីឡាករដែលជាយុវវ័យទេ។
ម្យ៉ាងទៀតបច្ចុប្បន្ននេះ Man United ក៏មានកីឡាករជាច្រើនដែលកំពុងបំពេញតួនាទីជាខ្សែការពារនិងបម្រើប្រយុទ្ធដែរដែលមាន Aaron Wan-Bissaka និង Luke Shaw ដែលគាំទ្រដោយ Diogo Dalot និង Brandon Williams ជាដើម។ ការកាត់បន្ថយចំណាយលើកីឡាករវ័យចាស់គឺជារឿងចៀសមិនផុតនោះទេ។
NEMANJA MATIC
វត្តមានរបស់កីឡាករខ្សែបម្រើវ័យក្មេង Scott McTominay អាចបញ្ជាក់បានថាពេលវេលារបស់ Matic ដែលមានវ័យ៣១ឆ្នាំនិងមានប្រាក់ឈ្នួល ១២០,០០០ ផោនក្នុងមួយសប្តាហ៍នៅ Old Trafford បានមកដល់ហើយ។ បើទោះជា Paul Pogba អាចចាកចេញពីក្លឹបបាននៅពេលខាងមុខក៏ដោយក៏ Matic នៅតែមិនបានលេងជាជម្រើសដំបូងបានជាប់លាប់ដដែល។ ក្រុមបិសាចក្រហមក៏កំពុងស្វែងរកខ្សែបម្រើកណ្តាលម្នាក់ទៀតផងដែរបើទោះជាពេលនេះពួកគេកំពុងមាន Fred ដែលបំពេញតួនាទីនេះយ៉ាងសកម្មក៏ដោយចុះ។ នេះបានន័យថា Matic នៅតែមិនត្រូវបានចាប់អារម្មណ៍ពី Man Utd ដដែល។
FOSU-MENSAH
Fosu-Mensah មិនទាន់បានចូលរួមប្រកួតនៅឡើយទេនៅឆ្នាំ ២០១៩-២០ នេះ ហើយអាចនឹងត្រូវចាកចេញពី Old Trafford នៅអំឡុងទីផ្សារដោះដូរកីឡាករកំពុងតែបើកអោយដំណើរការនេះថែមទៀតផង។ របួសគឺបញ្ហាដែលនាំអោយខ្សែការពារវ័យ ២២ ឆ្នាំរូបនេះមិនមានឈ្មោះក្នុងបញ្ជីគោលរបស់ក្រុមនាយុទ្ធការណ៍ប្រជែងយកពានផ្សេងៗរបស់ក្លិបនៅរដូវកាលនេះ។
Fosu-Mensah បានចូលរួមប្រកួតអោយ Fulham ក្នុងនាមជាកីឡាករកម្ចីចំនួន១២ដង ហើយក៏មិនត្រូវបានកោះហៅអោយចូលរួមប្រកួតអ្វីទៀតឡើយចាប់តាំងពី Fulham បានធ្លាក់ចេញទៅក្របខណ្ឌខាងក្រោមកាលពីរដូវកាលមុន។ មិនមានការបញ្ជាក់ណាមួយថាកីឡាករហុល្លង់រូបនេះត្រូវបន្តកិច្ចសន្យាជាមួយ Man Utd នៅរដូវកាលបន្ទាប់នោះទេ។
LEE GRANT
ត្រូវបានទិញយកមកក្នុងនាមជាកីឡាករបម្រុង ជាគ្រូបង្វឹកចាំទី និងជាជំនួយការក្នុងឆ្នាំ ២០១៨ ដោយអតីតអ្នកចាត់ការទូទៅលោក Jose Mourinho ។ តាមពិតទៅ Grant មិនដែលរំពឹងថានឹងបានចូលរួមប្រកួតអ្វីនោះទេបើទោះជាអតីតគ្រូបង្វឹកក្រុម Stoke City រូបនេះmមានឈ្មោះជាអ្នកចាំទីដៃទី៣នៅពីក្រោយកីឡាករ David De Gea និង Sergio Romero ក៏ដោយចុះ។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះប្រាកដជាលាឈប់ពីមុខងារដ៏ច្រើនរបស់ខ្លួននៅក្នុងក្លិបព្រោះតែគេយល់ថាការទទួលបានទឹកប្រាក់ប្រហែល ៣០០០០ ផោនក្នុងមួយសប្តាហ៍នៅ Old Trafford វាមិនមែនជាអ្វីដែលគេគួរតែបាននុះឡើយ។