
អ្នកចាំទី អេឡិច យូ ចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាជាមួយអ្នកចាំទីថ្មីវ័យ២៦ឆ្នាំ សញ្ជាតិបារាំង-ខ្មែរ កីឡាករ អេឡិច យូ សម្រាប់ត្រៀមរដូវកាលថ្មី ។
អេឡិច យូ មកប្រកបអាជីពដំបូងជាមួយ ភ្នំពេញក្រោន និងបន្តមកចូលរួមជាមួយ បឹងកេត មុនសម្រាក១រដូវកាលដោយសារបញ្ហាផ្ទាល់ខ្លួននៅប្រទេសបារាំង ។
អាឡិច មានម្តាយជាជនជាតិខ្មែរ ឪពុកជនជាតិថៃ រស់នៅបារាំងបានចូលរួមជាមួយថ្នាលយុវជនក្លិប Toulouse តាំងពីឈុតអាយុក្រោម១៣ឆ្នាំ ដល់១៦ឆ្នាំ។ ដោយឡែកកាលពីឆ្នាំ២០១៧ ពោលមុនមកកម្ពុជា គេបានចំណាយពេលហ្វឹកហាត់មួយរយៈនៅក្រុមយុវជនក្លិប Chonburi នៃក្របខណ្ឌកំពូលថៃ មុនមកលេងនៅកម្ពុជានារដូវកាល ២០១៨ ៕