ប្រធានក្លិបថ្មី Barcelona ប្ដេជ្ញាទុក Messi ឲ្យបាន
ការថែរក្សាទុក Lionel Messi គឺគោលដៅមួយក្នុងបេសកកម្មរបស់ Joan Laporta ក្នុងនាមប្រធានជាប់ឆ្នោតរបស់ FC Barcelona។
លោកទើបតែត្រូវបានជ្រើសរើសជាប្រធានក្លិបសាជាថ្មី ក្រោយទទួលបានសម្លេងគាំទ្រ៥៧ភាគរយនៃសម្លេងឆ្នោត។
លោក Laporta ធ្លាប់កាន់តំណែងសំខាន់នេះពីចន្លោះឆ្នាំ២០០៣ ដល់២០១០។ អំឡុងនោះ លោកបានតែងតាំងលោក Pep Guardola ជាគ្រូបង្គោលក្រុមធំ ហើយក៏ឈ្នះពានរង្វាន់ធំៗចំនួន៦នៅរដូវកាល២០០៨/២០០៩។ រជ្ជកាលទីមួយរបស់លោក Laporta គឺឈ្នះ UEFA Champions League ២ដង និង La Liga ៤ដង។
លោកថា នឹងហៅឪពុករបស់ Messi ទៅជជែកគ្នាពីអនាគត ខណៈកិច្ចសន្យារបស់ខ្សែប្រយុទ្ធអាហ្សង់ទីននឹងដាច់នៅខែមិថុនា ឆ្នាំ២០២១។
លោក Laporta ក៏សន្យាថា នឹងស្វែងរកមធ្យោបាយដោះបំណុលជាង១០០០លានអឺរ៉ូឲ្យបាន៕