CR7 បង្ហាញរង្វាន់ជើងមាស និងអរគុណអ្នកដែលបានផ្ដល់សម្លេងគាំទ្រ
Cristiano Ronaldo បានបង្ហាញពានរង្វាន់ជើងមាស (Golden Foot) កាលថ្ងៃអាទិត្យ ទី២០ ខែធ្នូ។
CR7 រៀបរាប់បែបនេះ “៖ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានឈ្នះពានរង្វាន់ Golden Foot នេះ ដែលពីមុនមកក៏មានវីរបុរសបាល់ទាត់យ៉ាងច្រើនបានឈ្នះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រនៅជុំវិញពិភពលោកដែលបានគាំទ្ រនិងបោះឆ្នោតដល់ខ្ញុំ។”
តាមពិតទៅ គណៈកម្មការរៀបចំបានកំណត់ម្ចាស់ជយលាភីរួចហើយតាំងពីដើមខែធ្នូ តែទើបប្រគល់ដល់ Ronaldo។
ពានរង្វាន់នេះត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០០៣ និងជាពានរង្វាន់ប្រចាំឆ្នាំដើម្បីផ្តល់កិត្តិយសដល់កីឡាករជាមួយនឹងសមិទ្ធិផលឆ្នើម។ បញ្ជីសម្រាំងបេក្ខជន ១០ នាក់ត្រូវបានជ្រើសរើសដោយក្រុមអ្នកសារព័ត៌មានអន្តរជាតិតាមលក្ខណៈវិនិច្ឆ័យរបស់កីឡាករដែលមានអាយុលើសពី ២៨ ឆ្នាំហើយនៅតែលេង។
ពីបញ្ជីសម្រាំងការបោះឆ្នោតទូទាំងពិភពលោកតាមអ៊ិនធឺរណែតត្រូវបានធ្វើឡើងដើម្បីជ្រើសរើសឈ្មោះដែលឈ្នះ។ កីឡាករម្នាក់ៗអាចទទួលបានពានរង្វាន់តែម្ដងគត់ក្នុងអាជីព។ Ronaldo បានសម្លេងគាំទ្រច្រើនជាង Lionel Messi, Robert Lewandowski, Sergio Ramos, Neymar ជាដើម។
Ronaldo ជិតឈានដល់វ័យ ៣៦ ឆ្នាំហើយ តែនៅអាចរក្សាគុណផលគួរចាប់អារម្មណ៍។ អតីតសមាជិក Manchester United បានរកគ្រាប់បាល់បញ្ចូលទីពីរគ្រាប់ម្នាក់ឯងសម្រាប់ Juventus ផ្តួល Parma នៅជុំទី ១៣ ក្របខណ្ឌ Serie A។ សរុបបណ្ដោះអាសន្ន គេរកបាន១២គ្រាប់នៅក្របខណ្ឌកំពូលអ៊ីតាលីរដូវកាលនេះ៕