ក្លឹបអភិជនថ្មី Newcastle United ត្រៀមជះលុយ៦លានផោនដើម្បីយកកីឡាករ Man United មួយរូប
Newcastle United ត្រូវបានគេរាយការណ៍មកថា បានត្រៀមចំណាយលុយ៦លានផោនដើម្បីខ្ចីជើងខ្សែប្រយុទ្ធ Anthony Martial ពី Manchester United នៅខែមករាខាងមុខនេះ។
ក្រុមបិសាចក្រហមបើកភ្លើងខៀវត្រៀមទទួលយកសំណើរពីគ្រប់ក្រុមទាំងអស់ដែលមានចំណាប់អារម្មណ៍លើអតីតសមាជិក AS Monaco ពេលលោក Philippe Lamboley ដែលភ្នាក់ងាររបស់កីឡាករបារាំងរូបនេះនិយាយថា គេចង់ចាកចេញពី Old Trafford ដូចគ្នាដើម្បីមានឱកាសបង្ហាញខ្លួនឱ្យបានច្រើននៅលើទីលានជាងអង្គុយនៅកៅអីបម្រុង។
គិតមកទល់ពេលនេះ ក្រុមសារិកាព្រៃ Newcastle United កំពុងតែនាំមុខគេក្នុងឆក់យកម្ចាស់អាវលេខ៩របស់ Manchester United នៅខែមករាខាងមុខនេះ ក្រោយពីត្រូវគេរាយការណ៍មកថាបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួនរួចមកហើយ។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Anthony Martial បានបង្ហាញខ្លួនឱ្យ Manchester United បានត្រឹមតែ១០លើកប៉ុណ្ណោះនៅរដូវកាលនេះ ដោយរូបគេស៊ុតបញ្ចូលទីបានត្រឹមតែ១គ្រាប់តែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យគ្រូបង្វឹកថ្មី Ralf Rangnick ហាក់បាត់បង់ទំនុកចិត្តក្នុងការដាក់រូបគេនៅក្នុងគម្រោងប្រើប្រាស់របស់ក្រុមជាបន្តទៀត។