
មានចង់ដឹងអត់!ថាតើភិតណយនិយាយអ្វីខ្លះពី ប៉ោ ភារិទ្ធ មុនពួកគេប្រកួតដណ្តើមប្រាក់លាន

ប៉ោ ភារិទ្ធ ឈ្នះខ្សែក្រវាត់គោជល់រដូវកាលទី៩
ការប្រកួតដណ្តើមប្រាក់លានគោជល់រដូវកាលទី៩បានបញ្ចប់ទៅជិតមួយខែហើយ ដោយម្ចាស់ខ្សែក្រវាត់រជ្ជកាលទី៩នេះបានទៅលើអ្នកប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ហើយនេះក៏ជាខ្សែក្រវាត់គោជល់លើកទី២របស់អ្នកប្រដាល់ខែត្រកោះកុងនេះផងដែរ។
បើនិយាយអំពី ភិតណយ វិញមានការសោកស្តាយជាខ្លាំងដែលមិនអាចដណ្តើមបាននូវខ្សែក្រវាត់មួយនេះ ស្របពេលដែលអ្នកប្រដាល់នៅខែត្រសុរិន្ទរូបនេះបានរំពឹកទុកយ៉ាងខ្លាំងថានឹងយកខ្សែក្រវាត់មួយនេះមកពាក់ឲ្យបាន តែនេះគ្រាន់តែជាក្តីស្រម៉ៃតែប៉ុណ្ណោះ ។
នៅថ្ងៃសៅរ៍ទី១៨ ខែសីហានេះ ភិត ណយ នឹងត្រូវប្រកួតជំរុះដណ្តើមប្រាក់លានជាមួយ ប៉ោ ភារិទ្ធ ម្តងទៀត, អតីតកូនចិញ្ចឹមរបស់លោក ភែក កាខែ រូបនេះបាននិយាយថា ប៉ោ ភារិទ្ធ ឥឡូវនេះខ្លាំងជាង ប៉ោ ភារិទ្ធ ដែលរូបគេធ្លាប់ជួបពីមុនទៅទៀត, ភិត ណយ បាននិយាយបន្ថែមថា ប៉ោ ភារិទ្ធ មានយុទ្ធសាស្រ្តប្រកួតថ្មី ដោយចេញនឹងចូលវៃបានរហ័ស ដែលធ្វើឲ្យរូបគេពិបាកដេញតាមវៃជង្គង់ ដូចនេះសម្រាប់ការប្រកួតដណ្តើមប្រាក់លាននៅថ្ងៃនេះរូបខ្លួន នឹងប្រើយុទ្ធសាស្រ្តថ្មីដើម្បីផ្តួល ប៉ោ ភារិទ្ធ ក្នុងការឈានទៅដណ្តើមលុយលានឲ្យបាន ជាចុងក្រោយ ភិត ណយ បាននិយាយថា ចាញ់ឬឈ្នះ គឺជារឿងកីឡា។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១៨ ខែសីហានេះ ការប្រកួតដណ្តើមប្រាក់លានគោជល់នឹងចាប់ផ្តើមប្រកួតទៀតហើយ ដោយនៅក្នុងនោះ ផាន់ គ្រាន់ ត្រូវប្រកួតជាមួយ ជែកងួន ដែនយីម និង ប៉ោ ភារិទ្ធ ត្រូវប្រកួតជាមួយ ភិតណយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី ចាប់ពីម៉ោង៥:៣០នាទីល្ងាចតទៅ៕
សូមចុចទស្សនាវីដេអូ ដែលភិតណយសំភាសន៌ជាមួយក្រុមការងារកីឡា CBS។