ធឿន ធារ៉ា អាចនឹងមិនបានទៅប្រកួតនៅប្រទេសបារាំងដោយសារកត្តា២ធំៗ
អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា គឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករជាច្រើនរូបផ្សេងទៀត ដែលត្រូវបានក្លឹបប្រដាល់ខ្មែរនៅប្រទេសបារាំងជ្រើសរើសជាបេក្ខភាពទៅចូលរួមប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសបារាំងនាខែ១០ខាងមុខ នេះបើយោងតាមការប្រាប់ឲ្យដឹងពីសំណាក់លោកពូក្លឹបប្រដាល់នៅបារាំង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមសំដីលោកគ្រូ អេ ភូថង ដែលជាគ្រូបង្ហាត់របស់ ធឿន ធារ៉ា លោកក៏មានអារម្មណ៍សប្បាយចិត្តដែលកូនសិស្សរបស់លោកត្រូវបានប្រធានក្លឹបប្រដាល់នៅបារាំងចាប់អារម្មណ៍យកទៅប្រកួតនៅទីនោះ តែផ្ទុយមកវិញលោក អេ ភូថង ក៏មានការព្រួយបារម្ភថា ធារ៉ា អាចនឹងបានទៅបារាំងវិញដោយសារកត្តាពីរគឺ៖ ប្រសិនបើ ធឿន ធារ៉ា មានឈ្មោះទៅប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីនក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុននេះ គឺច្បាស់ណាស់មិនអាចទៅបារាំងបាននោះទេ កត្តាទី២គឺបញ្ហាប្រធានក្លឹប មានន័យថានៅក្នុងក្លឹបក្រសួងកសិកម្មនៅមានប្រធានក្លឹបម្នាក់ទៀតដែលជាអ្នកសម្រេចចិត្តថា ឲ្យទៅ រឺក៏មិនឲ្យទៅ ពោលប្រសិនបើ ធារ៉ា មិនបានជាប់ឈ្មោះទៅប្រកួតស៊ីហ្គេមនៅខែវិច្ឆិកាក៏ ធារ៉ា មិនប្រាកដទៅបារាំងបាននោះដែរ ដោយសារតែត្រូវរងចាំការអនុញ្ញាតពីប្រធានក្លឹបសិនទើបដឹងច្បាស់ ព្រោះថា លោក អេ ភូថង ក៏មិនមានសិទ្ធគ្រប់គ្រាន់ក្នុងរឿងនេះដែរ៕