យ៉េន ឌីណា បន្តភាពមិនដែលចាញ់របស់ខ្លួន១០លើក ដោយសរុបទាំងការប្រកួតក្នុងនិងក្រៅស្រុក
ជើងខ្លាំងគុនខ្មែរ យ៉េន ឌីណា បានបន្តភាពមិនដែលចាញ់របស់ខ្លួន 10 ប្រកួតចុងក្រោយនេះ បន្ទាប់ពីយកឈ្នះជើងខ្លាំងជំហររឹងគុនថៃ សែមឃុម កាលពីចុងសប្តាហ៍កន្លងទៅក្នុងកម្មវិធីប្រដាល់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន។ ស្ថិតក្នុងប្រភេទទម្ងន់ 63 គីឡូក្រាម កូនសិស្សលោកគ្រូ អេភូថងម្នាក់នេះ ធ្វើបានល្អប្រសើរខ្លាំង បន្ទាប់ពីបាត់មុខ ឃ្លាតឆ្ងាយពីសង្វៀនប្រដាល់មួយរយៈ ហើយការវិលត្រលប់មកវិញនេះ ឃើញថាមានការអភិវឌ្ឍក្បាច់ប្រកួតច្រើន ទាំងជំហរ និងកម្លាំងក៍ប្រសើរជាងមុន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើនិយាយពីការប្រកួតនេះវិញ ឌីណា គ្រប់គ្រងការប្រកួតបានល្អ ចេះរក្សាកម្លាំង និងវាយយកពិន្ទុ ដែលធ្វើឲ្យគុនថៃធ្លាប់មានប្រវត្តិប្រកួតជាង 87 ដង ឈ្នះ65 ចាញ់20 ស្មើ2 ម្នាក់នេះ ពិបាកយកឈ្នះមែនទែន ព្រោះភាគច្រើននៃគុនខ្មែរចូលចិត្តសម្រុកបុកកែង រីឯគុនថៃចាំទប់យកពិន្ទុ ចំណែក ឌីណា មានកែងច្បាស់ប៉ុន្តែមិនសូវសម្រុកទេ គឺទុកឲ្យសត្រូវជាអ្នកសម្រុកទៅវិញ ដើម្បីទុកកម្លាំងវាយយកពិន្ទុ និងបុកកែងយកសន្លប់តែម្តង។ ទាំងនេះគឺជាទិចនិចនៃការប្រកួតរបស់កីឡាកររៀងៗខ្លួន ដែលទទួលបាននូវភាពជោគជ័យក្នុងវិស័យប្រដាល់គុនខ្មែរ៕