Man United អស់ឱកាសប្រជែងកៅអី Top4 ក្រោយស្មើជាមួយ Huddersfield Town ១-១ (មានវីដេអូ)
ក្រុមបិសាចក្រហម Manchester United បានអស់ឱកាសប្រជែងយកកៅអី Top4 នៅរដូវកាលនេះ ក្រោយស្មើជាមួយក្រុមម្ចាស់ផ្ទះ Huddersfield Town ដោយលទ្ធផល១ទល់នឹង១កាលពីម្សិលមិញនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣៧។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចាប់ផ្តើមការប្រកួតបានត្រឹម៨នាទីប៉ុណ្ណោះ ក្រុមភ្ញៀវគឺជាអ្នករកគ្រាប់បាល់នាំមុខមុនដោយខ្សែបម្រើវ័យក្មេង Scott McTominay ខណៈដែលខ្សែបម្រើ Isaac Mbenza ក៏រកគ្រាប់បាល់តាមស្មើមកវិញឲ្យក្រុមម្ចាស់ផ្ទះនៅវគ្គទី២នាទីទី៦០ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។
ក្រោយពីបានត្រឹមស្មើក្តីសង្ឃឹមរបស់ក្រុមជើងឯក១៨សម័យក្នុងការប្រជែងយកកៅអី UEFA Champion League នារដូវកាលក្រោយគឺត្រូវបានបញ្ចប់ ខណៈប្រកួតចុងក្រោយនៅសប្តាហ៍ទី៣៨ ក្រុមលោក Ole Gunnar Solskjaer ត្រូវប៉ះជាមួយ Cardiff City។
ដោយឡែកក្រុមតោខៀវ Chelsea បានហក់ឡើងមកកាន់ចំណាត់ថ្នាក់លេខ៣វិញក្រោយឈ្នះ Watford ដោយលទ្ធផល៣ទល់នឹង០ រីឯ Arsenal វិញឋិតនៅលេខ៥ក្រោយភ្លាត់ស្មើជាមួយ Brighton ដោយលទ្ធផល១ទល់នឹង១។
ទស្សនាវីដេអូហាយឡាយ៖