Coronavirus បានធ្វើអោយលីគបាល់ទាត់កំពូលរបស់ចិនពន្យាពេលចាប់ផ្តើមរដូវកាលថ្មី
លីគបាល់ទាត់កំពូលរបស់ប្រទេសចិន Chinese Super League បានពន្យាពេលនៃការចាប់ផ្តើមរដូវកាលថ្មីតាមសេចក្តីប្រកាសពី សហព័ន្ធបាល់ទាត់របស់ប្រទេសចិន CFA ដោយសារតែការាតត្បាធយ៉ាងសាហាវពីមេរោគ Corona។
ការប្រកួតបាល់ទាត់ក្នុងស្រុកទាំងអស់របស់ប្រទេសចិនក៏ត្រូវបានផ្អាកដែរ ព្រោះចាំបាច់អោយមានការតាមដានពីស្ថានភាពមេរោគនេះ។
កាលបរិច្ឆេតចាប់ផ្តើមការប្រកួតគឺចំថ្ងៃទី ២២ ខែកុម្ភៈ ខណៈដែលសហព័ន្ធបាល់ទាត់ប្រទេសចិនកំពុងពិចារណាឡើងវិញលើពេលវេលាជាក់លាក់ដើម្បីចាប់ផ្តើមការប្រកួតរដូវកាលថ្មីក្រោយពេលមេរោគ Corona មានភាពធូរស្បើយឡើងវិញ ក្នុងនោះក្រុម Guanzhou Evergrande កំពុងតែត្រៀមការពារតំណែងជើងឯករបស់ខ្លួន។
អង្គកាសុខភាពពិភពលោក WHO ក៏បានប្រកាសអោយផ្អាសកម្មភាពមួយចំនួនដើម្បីកុំអោយរាលដាននៃមេរោគដ៏កាចសាហាវនេះ។ សូម្បីព្រឹត្តិការណ៏កីឡា World Athletics Indoor Championship ក៏ត្រូវលើកការប្រកួតទៅឆ្នាំក្រោយដែរ។
Guangzhou Evergarnde ដែលដឹកនាំដោយម្ចាស់ពាន Ballon d’Or ១សម័យ Fabio Cannavaro គឺជាជើងឯករដូវកាលមុនដោយមាន ៧២ពិន្ទុ ពីលើ Beijing Guoan មាន ៧០ពិន្ទុ៕