អ្នកចាំទី Lazio តែតជួយក្រុមតាមស្មើ ATM
អ្នកចាំទី Ivan Provedel បានតែតបញ្ចូលទីតាមស្មើ Atletico Madrid ក្នុងនាទី៩៥ យកបាន១ពិន្ទុឱ្យ Lazio ក្នុងការប្រកួតបើកឆាកវគ្គចែកពូល UEFA Champions League។
Provedel បានឡើងទៅតែតក្នុងនាទី៩៥ ពីការទាត់បាល់ជ្រុង ហើយសល់តែប៉ុន្មានវិនាទីប៉ុណ្ណោះ គេក៏សម្រេចទីបាន ក្រោយ Atletico Madrid នាំមុខតាំងពីវគ្គទី១ ដោយ Pablio Barrios។
Provedel ក្លាយជាអ្នកចាំទីទី៤ដែលរកគ្រាប់បាល់បញ្ចូលទីនៅ Champions League បន្ទាប់ពី Jorg Butt រកបាន៣គ្រាប់ពីចន្លោះឆ្នាំ២០០ដល់២០០៩ ដោយបាល់១១ម៉ែត្រទាំងអស់។ Sinan Bolat ធ្វើបានក្នុងខែធ្នូ ឆ្នាំ២០០៩ និង Vincent Enyeama ធ្វើបានក្នុងខែកញ្ញា ឆ្នាំ២០១០៕