គ្រូ Man UTD ឆ្លៀតពង្រឹងវិន័យក្រុមអំឡុងប្រកួតទេសចរណ៍
លោក Erik ten Hag អ្នកចាត់ការ Manchester United បានឆ្លៀតយកដំណើរប្រកួតមិត្តភាពទេសចរណ៍ដើម្បីពង្រឹងវិន័យកីឡាករខ្លួន។
បុរសជនជាតិហូឡង់បានកំណត់ថា ពេលទៅដល់ថៃត្រូវអោនគោរពអ្នកគាំទ្រ។ កូនក្រុមត្រូវស៊ីញ៉េឲ្យអ្នកគាំទ្រ និងថតរូប ក៏ដូចជាបង្ហាញភាពស្និទ្ធស្នាលដល់ពួកគេ។
មិនតែប៉ុណ្ណោះទេ កីឡាករត្រូវទទួលទានអាហារទាំង៣ពេលជុំគ្នា ហើយមិនអាចទៅណាតាមចិត្តទេ បើមិនមានក្នុងកាលវិភាគ។ នៅកន្លែងហាត់វិញ កីឡាករត្រូវធ្វើលំហាត់ប្រាណដើម្បីពង្រឹងកាយសម្បទា៕