ស្ងាត់ៗ បឺត ខាំ ឡើងសង្វៀនវិញ
អតីតកំពូលអ្នកប្រដាល់គុនខ្មែរ បឺត ខាំ ដែលបានបោះបង់អាជីពពីសង្វៀនគុនខ្មែររយៈពេលជាច្រើនឆ្នាំហើយនោះ សម្រាប់តែឥឡូវនេះបានលេចមុខឡើងសង្វៀនសារជាថ្មីម្តងទៀតនៅក្នុងកម្មវិធីដ៏ល្បីល្បាញបែបកំប្លែងមួយរបស់MYTVគឺ ពេញចិត្តអត់ ?ដោយត្រូវប្រកួតបែបកំប្លែងជាមួយតារាកត្តិយសជាច្រើនរូបទៀតផងដែរ ក្នុងនោះក៏មានការចូលរួមអត្ថាធិប្បាយបែបកំប្លែងពីលោក ថោង ប្រសើរ និង លោក នី រិទ្ធី ដែលជាពិធីករកីឡានៅស្ថានីយ៍ទូរទស្សន័CBSផងដែរ។
សូមបញ្ជាក់ផងដែរថាលោក បឺត ខាំ ឡើងសង្វៀនសារជាថ្មីម្តងទៀតនាពេលនេះ មិនមែនមកប្រកួតដើម្បីឈ្នះចាញ់នោះទេ គ្រាន់ថាអ្នកដឹកនាំកម្មវិធី ពេញចិត្តអត់? អញ្ជើញ បឺត ខាំ មកចូលរួមលេងសប្បាយៗបែបកម្មវិធីសិល្បះតែប៉ុណ្ណោះ បញ្ហារឿង បឺត ខាំ ត្រឡប់មកកាន់សង្វៀនគុនខ្មែរវិញរឺក៏យ៉ាងណា MSR ក៏មិនប្រាកដដែល តែបើតាមសំដីរបស់ បឺត ខាំ និយយាគាត់នៅតែស្រលាញវិស័យគុនខ្មែរដដែល ប៉ុន្តែបញ្ហាសំខាន់គឺរឿងសម្រក់គីឡូ ព្រោះថានាពេលនេះគីឡូពិតប្រាកដរបស់គាត់គឺ៨៦គីឡូក្រាមហើយ៕