កម្ពុជា ចាញ់ម្ចាស់ផ្ទះហុងកុង ២ទល់នឹង០ ខណៈនៅសល់គ្នាត្រឹម១០នាក់ (មានវីដេអូ)
ក្រុមកម្ពុជាបានបរាជ័យក្រោមថ្វីជើងក្រុមហុងកុងក្នុងលទ្ធផល ២-០ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ។
នៅតង់ទីមួយក្រុមទាំងពីរមានឱកាសទៅវិញទៅមក ប៉ុន្តែក្រុមហុងកុងហាក់មានប្រៀបជាង រហូតរកបាន១គ្រាប់នៅនាទី២១ ដោយខ្សែប្រយុទ្ធ James Ha។ លុះចូលដល់តង់ទី២វិញ នៅនាទីទី៧៨ ប្រធានក្រុមកម្ពុជា សឿយ វិសាល បានកាតក្រហមដោយធ្វើឱ្យហុងកុងរកបាន១គ្រាប់ថែមទៀតនៅនាទី៨៣ ដោយ Roberto។
គិតមកទល់ពេលនេះកម្ពុជានៅបន្តឈរបាតតារាងដដែលដោយមាន១ពិន្ទុនៅក្នុងដៃ ខណៈហុងកុងមាន៥ពិន្ទុនៅឈរលេខ៤ដដែល។
វីដេអូហាយឡាយ៖