Martin Odegaar ឡើងជើងខ្លាំង ត្រៀមហោះមកជួយ Real Madrid វិញនៅដើមឆ្នាំ ២០២០
ទំរង់លេងរបស់ខ្សែបំរើប្រយុទ្ធ Martin Odegaard កំពុងទទួលបានការចាប់អារម្មណ៏ច្រើនក្នុងពិភពបាល់ទាត់ LaLiga នាពេលបច្ចុប្បន្ន ក្រោយពីត្រូវបានក្រុមបាល់ទាត់ Real Sociedad ខ្ចីជើងលក្ខខណមួយរដូវកាលពីអធិរាជស Real Madrid។
តាមរយៈការបញ្ចូនបាល់ល្អ បំរើបាល់ល្អ ជាពិសេសស៊ុតបញ្ចូលទីធ្វើអោយក្រុមទទួលបានជ័យជំនះ ពេលនេះធ្វើអោយអធិរាជសចង់យក Odegaard មក Stantiago Bernabeu វិញនៅដើមឆ្នាំ ២០២០ខាងមុខនេះ។ គ្រាប់ដំបូងរបស់កីឡាករន័រវេសសំរាប់កាផ្ទេរទៅកាន់ Real Sociedad គឺស៊ុតបញ្ចូលទីអោយក្រុមទទួលបានជ័យជំនះលើ Mallorca ១-០ ។
ស្របពេលដែល Real Madrid កំពុងមានបញ្ហារបួសកីឡាករនិងទម្រង់លេងនៅតំបន់កណ្តាលមិនសូវល្អ ពួកគេអាចនិងកោះហៅ Martin Odegaard ត្រឡប់មកវិញក្នុងទីផ្សារទិញដូរកីឡាករខែមករាឆ្នាំ ២០២០នេះ ដោយក្នុងកុងត្រាខ្ចីជើង ប៉ុន្តែអាចហៅត្រឡប់មកវិញបានប៉ុន្តែត្រូវបង់សំណងជាទឹកប្រាក់។
កីឡាករវ័យ ២១ឆ្នាំ មានឈ្មោះជាកីឡាកររបស់ Real Madrid កាលពីឆ្នាំ ២០១៥ បច្ចុប្បន្នតម្លៃខ្លួនលើទីផ្សាររបស់គេកើនឡើងដល់ ៥០លានផោន៕