Ronaldo កំពុងហាត់នៅ Real Madrid
Cristiano Ronaldo បានហ្វឹកហាត់នៅទីលានរបស់ Real Madrid ដើម្បីរក្សាកាយសម្បទា ក្រោយចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។
Ronaldo បានហ្វឹកហាត់ម្នាក់ឯងនៅទីលាន Valdebebas តែមិនមានគម្រោងចូលរួមជាមួយក្រុមចាស់នេះវិញទេ។
កិច្ចសន្យា នៅ Manchester United ត្រូវបានលុបចោលកាលពីខែវិច្ឆិកា ដូច្នេះ Ronaldo អាចចូលរួមជាមួយថ្មីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
ក្លិប Al-Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីតបានដាក់សំណើដ៏ច្រើនសម្រាប់ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ ទោះបីដឹងថា គេមានជម្រើសផ្សេងទៀត៕