ទីបញ្ចប់របស់លោកព្រះ Zlantan អាចនិងមកដល់ហើយ តាមរយៈរបួសធ្ងន់លើកនេះ
អាជីពរបស់ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំអាចនិងត្រូវបញ្ចប់នៅទឹកដីអ៊ីតាលី ក្រោយពីរូបគេរងរបស់ធ្ងន់ធ្ងរអំឡុងពេលធ្វើការហ្វឹកហ្វាត់កាលពីថ្ងៃច័ន្ទកន្លងទៅ។ របួសលើកនេះអាចនិងធ្វើអោយ Zlatan Ibrahimovic ត្រូវការសម្រាករយៈពេលយូរដើម្បីព្យាបាលរបួសនេះ ខណៈដែលកួបផ្សំនិងវ័យកាន់តែច្រើនអាចនិងធ្វើអោយខ្សែប្រយុទ្ធជនជាតិស៊ុយអ៊ែតពិចារណាក្នុងការចូលនិវត្តន៏។
តាមរបាយការណ៏សារព័តមានខ្សែប្រយុទ្ធរបស់ AC Milan បានរងរបួសកំភួនជើងនៅផ្នែកខាងក្រោមអំឡុងពេលហ្វឹកហាត់ ហើយតាមការស្កានក្នុងមន្ទីរពិសោធន៏េវាអាចនិងប៉ះពាល់ដល់សសៃពួរ Achilles។
ការផ្លាស់មកលេងអោយ AC Milan ក្នុងក្របខ័ណ្ឌ Serie A លើកនេះគឺជាការផ្លាស់ប្តូរដោយគ្មានតំលៃខ្លួនក្រោមកុងត្រារហូតដល់ចប់រដូវកាល ហើយកាលពីប៉ុន្មានសប្តាហ៏មុនក្រុម Bologna តាមរយៈប្រធានក្លឹបលោក Sinisa Mihajlovic ក៏បានទាក់ទងទៅ Zlatan ផ្ទាល់តែម្តង ដើម្បីចង់បានរូបគេសំរាប់រដូវកាលថ្មីខាងមុខ តែពេលនេះដោយសារបញ្ហារបួសក៏ធ្វើអោយការជជែកនេះ ត្រូវទុកដោយឡែកសិន។
បើនិយាយពីសមិទ្ធផលពានធំៗកន្លងមករបស់លោកព្រះ Zlatan មានច្រើនខ្លាំងណាស់សំរាប់ការប្រលូកលេងអោយក្រុមជាច្រើនចំនួន ៩ក្រុមមានដូចជា៖Eredivisie ២លើក (២០០១/២០០២, ២០០៣/២០០៤), Serie A ៥លើក (២០០៤/២០០៥-២០០៨/២០០៩, ២០១០/២០១១), La Liga ១លើក (២០០៩/២០១០), Lique 1 ៤លើក (២០១២/២០១៣-២០១៥/២០១៦), UEFA Europa League ១លើក (២០១៦/២០១៧) ៕