អង្គរថាយហ្គឺរយកបានខ្សែប្រយុទ្ធបរទេសថ្មីជាអតីតយុវជន Leicester City
អង្គរថាយហ្គឺរបាននាំចូលខ្សែប្រយុទ្ធថ្មីកូតាបរទេស ឈ្មោះថា Jozsef Keaveny ជាអតីតយុវជនថ្នាល Leicester City ពីចន្លោះឆ្នាំ២០០៩ដល់២០១៩។
អតីតកីឡាករជម្រើសជាតិអៀរឡង់ខាងត្បូង U17 ឆ្នាំ២០១៦ធ្លាប់ប្រកបអាជីពនៅក្លិប AEK Larnaca ប្រទេសស៊ីប (Cyprus) ពីឆ្នាំ២០១៩ដល់២០២០។ គេបានសម្រាកមួយរយៈដោយសារបញ្ហរបួស និងក្រោយមកបានចូលលេងក្រៅម៉ោងនៅក្លិប Anstey Nomads នៃលីគទី៩អង់គ្លេស។
គេក៏ជាកីឡាករបរទេសថ្មីទី២នៅអង្គរថាយហ្គឺរ បន្ទាប់ខ្សែការពារជប៉ុន Soh Narita។
គួរដឹងដែរថា អង្គរថាយហ្គឺរស្ថិតក្នុងចំណោមក្រុមទាំង៨ដែលទទួលបានសិទ្ធិប្រកួត Cambodian Premier League រដូវកាល២០២២៕