សារព័ត៌មានបរទេសទស្សន៍ទាយថា Liverpool មិនអាចការពារតំណែងរបស់ខ្លួនបានឡើយនៅរដូវកាលថ្មីនេះ
(BC-99)
ក្របខ័ណ្ឌ Premier League បានវិលត្រឡប់មកវិញម្តងទៀតហើយនៅចុងសប្តាហ៍នេះ គឺជាពេលវេលានៃរដូវកាលថ្មី ២០២០/២១ ដែលក្រុមទាំង២០ចាំបាច់ត្រូវតែបង្ហាញសមត្ថភាពអោយកាន់តែខ្លាំងក្លាក្នុងការប្រជែងយករង្វាន់ជើងឯកដ៏ធំមួយនេះ។
មុននឹងការប្រកួតក្នុងថ្ងៃបើកឆាកចូលមកដល់គេហទំព័រកីឡា talkSPORT បានធ្វើការប្រមើលមើលថាម្ចាស់ជើងឯក Premier League រដូវកាលថ្មីនេះ Liverpool នឹងមិនអាចធ្វើការការពារបានឡើយ ផ្ទុយមកវិញក្រុមរងជើងឯករដូវកាលចាស់Manchester City ទៅវិញទេដែលអាចក្តោបក្តាប់ពានរង្វាន់នេះបាន។
ហាក់ដូចជាមិនសាកសមថែមទៀតនោះគឺ talkSPORT ហ៊ានទស្សន៍ទាយថាក្រុមចាយលុយធំ Chelsea នៅរដូវកាលនេះដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ៣តែប៉ុណ្ណោះខណៈដែលលេខ៤គឺជារបស់ក្រុម បិសាចក្រហម Manchester United ។
ទាំងនេះគ្រាន់តែជាការទស្សន៍ទាយច្បោលៗដោយម៉ាស៊ីនកំព្យូទ័ររបស់សារព័ត៌មានមួយនេះតែប៉ុណ្ណោះ ធាតុពិតនឹងក្លាយទៅជាយ៉ាងណាគេត្រូវរង់ចាំអោយក្រុមទាំង២០ធ្វើការប្រកួតគ្នាទៅវិញទៅមកអោយគ្រប់៣៨ប្រកួតក្នុងក្រុមនីមួយៗជាមុនសិន។
ចង់ដឹងថា talkSPORT ទស្សន៍ទាយក្រុមណាជាប់លេខប៉ុន្មាននៅរដូវកាលក្រោយសូមមើលលទ្ធផលដែលគណនាដោយម៉ាស៊ីនកំព្យូទ័រដូចខាងក្រោមនេះ៖